Friday, March 2, 2012

មជ្ឈដ្ឋាន​​អ្នក​វិទ្យា​សាស្រ្ត​​ភ័យ​តក់​ស្លុត​​ចំ​ពោះ​​ការ​​សិក្សា​​ប្រ​ភេទ​ Virus ដ៏គ្រោះថ្នាក់




តាមទស្សនាវដ្តី New Scientist ក្នុងពេលដែលធ្វើការស្រាវជ្រាវ Virus គ្រុនផ្តាសាយបក្សី H5N1 អ្នកជំនាញការ Ron Founchier និងសហការីនៃមជ្ឈមណ្ឌលវេជ្ជាសាស្រ្ត Erasmus នៅ Rotter dam (ហូឡង់) ទទួលបានជោគជ័យក្នុងការបង្កើតសណ្ឋានប្រែប្រួលរបស់ Virus នេះ ប្រែក្លាយវាជាអប្បូរថ្មី ដែលងាយឆ្លងរវាងសត្វ និងសត្វ ដោយរក្សាទុកបាននូវលក្ខណៈពិសេសជា “ឃាតករ” ដូចជា “ម្តាយបង្កើត”។
ហេតុផល និងគោលបំណងរបស់ក្រុមស្រាវជ្រាវនេះ គឺសំដៅសិក្សាប្រតិកម្មរបស់ Virus ដ៏ពិសពុល ដើម្បីយកវាធ្វើជាមូលដ្ឋានស្វែងរកវិធីបង្កាមហារោគរាតត្បាតនេះ។
ស្របពេលជាមួយគ្នានោះដែរ ការសិក្សានៅមហាវិទ្យាល័យ Winconsin (អាមេរិក) ក៏បានប្រកាសពីការសិក្សា និងលទ្ធផលស្រដៀងគ្នានោះដែរ ក្នុងបន្ទប់ពិសោធន៍។
ទស្សនាវដ្តី Science បានពណ៌ណាអម្បូរ Virus ថ្មីនេះ គឺអាច “ធ្វើឲ្យផ្លាស់ប្តូរប្រវត្តសាស្ត្រពិភពលោក ប្រសិនបើវាត្រូវបានបង្ហើរចេញទៅកាន់បរិយាកាស”។ មកទល់ពេលនេះ Virus H5N1 បានចម្លងចេញទៅជាង ៥០០ នាក់ នៅប្រទេសជាង ១០ និងសម្លាប់មនុស្សអស់ ៦០% ក្នុងចំណោមនោះ។
ហេតុនេះឯង ការសិក្សាខាងលើត្រូវប្រឈមនឹងការប្រឆាំងដ៏ខ្លាំងក្លាពីមជ្ឈដ្ឋានអ្នកវិទ្យាសាស្រ្ត។ អ្នកវិទ្យាសាស្រ្តមួយចំនួន លើកឡើងថា វាមិនទាន់ប្រាកដថានេះ ជាគោលគំនិតល្អទេ ព្រោះថា បើវាធ្លាយចេញទៅកាន់បរិយាកាសនោះ នឹងក្លាយជាគ្រោះមហន្តរាយ សំរាប់ពិភពលោកទាំងមូល។
តាមបណ្ឌិត Thomas Jnglesby នាយក និងជា CEO របស់មជ្ឈមណ្ឌលសន្តិសុខជីវសាស្រ្តរបស់មហាវិទ្យាល័យ Inglesburgh ពោលថាៈ វាគឺជាគំនិតថ្នៃប្រឌិតមួយមិនល្អ គ្រាដែលអ្នកវិទ្យាសាស្រ្ត ប្រែប្រភេទ Virus សម្លាប់មនុស្សឲ្យទៅជាប្រភេទមួយដ៏សែនពិសពុលជាងមុន។ ប្រការអាក្រក់ទី២ គឺការប្រកាសវា ដែលធ្វើឲ្យអ្នកដទៃអាច Copy រូបមន្តនេះ។
ចំពោះសកម្មភាពខាងលើ អាមេរិកបានប្រតិកម្ម ដែលមិនធ្លាប់មាន ដោយសំណូមពរឲ្យក្រុមស្រាវជ្រាវទាំងពីរនេះ មិនប្រកាសពីដំណើរការនៃការបង្កើត Virus តាមទស្សនាវដ្តីវិទ្យាសាស្រ្តធំៗ ព្រោះថា វាអាចត្រូវជនមិនល្អយកទៅបង្កើតជាគ្រាប់បែកជីវសាស្រ្ត៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons