Saturday, March 3, 2012

បាយ​ស្រូវ​ក្រហម​​ ជា​អាហារ​បន្ថយ​ភាព​ចាស់​របស់​​រាងកាយ


អាហារ ​ដែលធ្វើ​ឲ្យ​មនុស្ស​យើង​ អាច​បន្ថយ​ភាព​ចាស់​​ដែល​ល្អ​ជាទី​បំផុត​ គឺ​អង្ករ​ក្រហម ឬ​ស្រូវ​ប្រពៃ ព្រោះ​ក្នុង​អង្ករ​ក្រហម​សំបូរ​ទៅ​ដោយសារ​​ធាតុ​រ៉ែ​​សំខាន់គឺ ប៉ូតាស្យូម ដែល​ជា​សារធាតុ​ជួយ​ជំរុញ​ឲ្យ​រាង​កាយ​បញ្ចេញ​របស់​ខូច​ ចេញ​ពី​រាងកាយ​បានយ៉ាង​ល្អ​ប្រសើរ
ជា​​ហេតុ​ធ្វើឲ្យ​រូប​រាង​កាយ​របស់​យើង​ មាន​ភាព​ស្រស់​ថ្លា​ឡើង​ និង​ធ្វើ​ឲ្យ​មាន​សុខភាព​ល្អ ដូច​នេះ លោក​អ្នក​ចង់​បាន​ស្បែក​មិន​ជ្រីវ​ជ្រួញ​ គួរ​ទទួល​បាយ​ស្រូវ​​ក្រហម​ ឬ​អង្ករ​ស្រូវ​ប្រពៃ ​បាន​ជា​ប្រ​ចាំ​ នោះ​នឹង​ធ្វើ​ឲ្យ​សាច់​ដុំ​រាង​កាយ​មិន​ទន់​ជ្រាយ​ ឡើងណែន​ល្អ និង​ពណ៍សម្បុរ​ស្បែក មាន​ភាព​ស្រស់​ថ្លា​ផូរផង់​ ដែល​ជាហេតុ​ធ្វើ​ឲ្យ​មនុស្ស​យើង​នៅ​ក្មេង​ជា​វ័យ មិនងាយ​ចាស់៕

Friday, March 2, 2012

មជ្ឈដ្ឋាន​​អ្នក​វិទ្យា​សាស្រ្ត​​ភ័យ​តក់​ស្លុត​​ចំ​ពោះ​​ការ​​សិក្សា​​ប្រ​ភេទ​ Virus ដ៏គ្រោះថ្នាក់




តាមទស្សនាវដ្តី New Scientist ក្នុងពេលដែលធ្វើការស្រាវជ្រាវ Virus គ្រុនផ្តាសាយបក្សី H5N1 អ្នកជំនាញការ Ron Founchier និងសហការីនៃមជ្ឈមណ្ឌលវេជ្ជាសាស្រ្ត Erasmus នៅ Rotter dam (ហូឡង់) ទទួលបានជោគជ័យក្នុងការបង្កើតសណ្ឋានប្រែប្រួលរបស់ Virus នេះ ប្រែក្លាយវាជាអប្បូរថ្មី ដែលងាយឆ្លងរវាងសត្វ និងសត្វ ដោយរក្សាទុកបាននូវលក្ខណៈពិសេសជា “ឃាតករ” ដូចជា “ម្តាយបង្កើត”។
ហេតុផល និងគោលបំណងរបស់ក្រុមស្រាវជ្រាវនេះ គឺសំដៅសិក្សាប្រតិកម្មរបស់ Virus ដ៏ពិសពុល ដើម្បីយកវាធ្វើជាមូលដ្ឋានស្វែងរកវិធីបង្កាមហារោគរាតត្បាតនេះ។
ស្របពេលជាមួយគ្នានោះដែរ ការសិក្សានៅមហាវិទ្យាល័យ Winconsin (អាមេរិក) ក៏បានប្រកាសពីការសិក្សា និងលទ្ធផលស្រដៀងគ្នានោះដែរ ក្នុងបន្ទប់ពិសោធន៍។
ទស្សនាវដ្តី Science បានពណ៌ណាអម្បូរ Virus ថ្មីនេះ គឺអាច “ធ្វើឲ្យផ្លាស់ប្តូរប្រវត្តសាស្ត្រពិភពលោក ប្រសិនបើវាត្រូវបានបង្ហើរចេញទៅកាន់បរិយាកាស”។ មកទល់ពេលនេះ Virus H5N1 បានចម្លងចេញទៅជាង ៥០០ នាក់ នៅប្រទេសជាង ១០ និងសម្លាប់មនុស្សអស់ ៦០% ក្នុងចំណោមនោះ។
ហេតុនេះឯង ការសិក្សាខាងលើត្រូវប្រឈមនឹងការប្រឆាំងដ៏ខ្លាំងក្លាពីមជ្ឈដ្ឋានអ្នកវិទ្យាសាស្រ្ត។ អ្នកវិទ្យាសាស្រ្តមួយចំនួន លើកឡើងថា វាមិនទាន់ប្រាកដថានេះ ជាគោលគំនិតល្អទេ ព្រោះថា បើវាធ្លាយចេញទៅកាន់បរិយាកាសនោះ នឹងក្លាយជាគ្រោះមហន្តរាយ សំរាប់ពិភពលោកទាំងមូល។
តាមបណ្ឌិត Thomas Jnglesby នាយក និងជា CEO របស់មជ្ឈមណ្ឌលសន្តិសុខជីវសាស្រ្តរបស់មហាវិទ្យាល័យ Inglesburgh ពោលថាៈ វាគឺជាគំនិតថ្នៃប្រឌិតមួយមិនល្អ គ្រាដែលអ្នកវិទ្យាសាស្រ្ត ប្រែប្រភេទ Virus សម្លាប់មនុស្សឲ្យទៅជាប្រភេទមួយដ៏សែនពិសពុលជាងមុន។ ប្រការអាក្រក់ទី២ គឺការប្រកាសវា ដែលធ្វើឲ្យអ្នកដទៃអាច Copy រូបមន្តនេះ។
ចំពោះសកម្មភាពខាងលើ អាមេរិកបានប្រតិកម្ម ដែលមិនធ្លាប់មាន ដោយសំណូមពរឲ្យក្រុមស្រាវជ្រាវទាំងពីរនេះ មិនប្រកាសពីដំណើរការនៃការបង្កើត Virus តាមទស្សនាវដ្តីវិទ្យាសាស្រ្តធំៗ ព្រោះថា វាអាចត្រូវជនមិនល្អយកទៅបង្កើតជាគ្រាប់បែកជីវសាស្រ្ត៕

អ្នកគួរដឹង!



នាយកដ្ឋាន​ឱសថ របស់ក្រសួង​​សុខា​ភិបាល​វៀត​ណាម បាន​​ហាម​​ឃាត់​​ឱសថ​ ២​ប្រ​​ភេទ​ មិន​​ឲ្យ​​ធ្វើ​ចរាចរ​គឺៈ
១/ ថ្នាំ​គ្រាប់ៈ​ បំបាត់​ការឈឺចាប់ បន្ថយកម្តៅ

ប្រភេទថ្នាំ FLACOXTO- 200 (Colecoxib 200mg) របស់ក្រុមហ៊ុន​ Medico Remedies Pvt.Ltd India។
២/ ថ្នាំគ្រាប់ អង់ទីប៊ីយ៉ូទិក

ប្រភេទថ្នាំ FONALOCIN (ofloxa cin 200mg) របស់ក្រុមហ៊ុន Union Korea Pharm Co.Ltd កូរ៉េខាងត្បូង។
ប្រភេទថ្នាំទាំង ២មុខនេះ គឺពុំត្រឹមត្រូវ​តាម​ស្តង់ដា​គុណភាពនោះទេ!!!

ពេលពស់​ចឹក​ អ្នកគួរធ្វើដូចម្តេច?


ដើម្បី ​បន្ថយ​គ្រោះថ្នាក់​ដែល​បណ្តាល​មក​ពី​ពស់​ចឹក​,​ សូម​ចៀសវាង​អោយ​ឆ្ងាយ​ ក្នុង​ការ​ទៅ​ប៉ះពាល់​ជាមួយនឹង​សត្វ​ពស់​ផ្សេងៗ​។​ ម្យ៉ាងទៀត​,​ សូម​ថយក្រោយ​យឺតៗ​ នៅ​ពេល​ឃើញ​ពស់​។​
ពស់​ភាគច្រើន​គឺ​គេច​ពី​មនុស្ស​ប្រសិនបើ​អាច​ទៅ​រួច​,​ វា​នឹង​ចឹក​នៅ​ពេល​ដែល​វា​ផ្អើល​ឬ​រង​ការ​គំរាមកំហែង​។​
ប្រសិនបើ​ពស់​ចឹក​អ្នកៈ​
-​សូម​រក្សា​ភាព​នឹងនរ​
-​សូមកុំ​អោយជើង​ ឬ​ដៃ​ដែល​ត្រូវ​បាន​ពស់​ចឹក​នោះ​មាន​ចលនា​អោយ​សោះ​ និង​អោយ​នៅ​មួយ​កន្លែង​ដើម្បី​ទុក​អោយ​ជាតិពុល​នៅ​មួយ​កន្លែង​ហើយ​មិន​ រាលដាល​ទៅ​ក្នុង​ខ្លួន​របស់​អ្នក​ទាំងមូល​
-​សូម​ដោះ​គ្រឿងអលង្ការ​ចេញ​ មុន​ពេល​ដែល​មានការ​ហើម​ក្រោយ​ពី​ពស់​ចឹក​
-​សូម​រក្សា​ជំហរ​អោយ​កន្លែង​ដែល​ពស់​ចឹក​នោះ​នៅ​ពីក្រោម​បេះដូង​
-​សូម​សំអាត​ស្នាម​របួស​ ប៉ុន្តែ​សូមកុំ​ជះ​ទឹក​ដាក់​វា​។​ហើយ​គ្រប​វា​អោយ​ស្អាត​
- ​សូម​ដាក់​ឈើ​អប​ដើម្បី​បន្ថយ​ការ​មាន​ចលនា​នៃ​តំបន់​ដែល​ត្រូវ​ពស់​ចឹក​ ប៉ុន្តែ​សូម​ទុក​វា​អោយ​រាង​ធូររលុង​បន្តិច​ដើម្បី​កុំអោយ​មានការ​ស្ទះ​ ចរន្តឈាម​
-​សូមកុំ​ប្រើប្រាស់​ខ្សែ​រុំ​ ឬ​ដាក់​ទឹកកក​
-​កុំ​កាត់​ស្នាម​របួស​ចោល​ ឬ​បឺត​ពិសពស់​ចេញ​
-​សូមកុំ​ផឹក​ជាតិ​កាហ្វេ​អ៊ី​ន​ ឬ​ផឹកស្រា​
-​សូមកុំ​ព្យាយាម​ចាប់​ពស់​ ប៉ុន្តែ​ត្រូវ​ព្យាយាម​ចាំ​ពណ៌​ និង​រូបរាង​របស់​វា​ ដូចនេះ​អ្នក​អាច​ពិពណ៌នា​ពី​វា​បាន​។​
សូម​ទូរស័ព្ទ​ស្វែងរក​ការ​សង្គ្រោះ​ជា​បន្ទាន់​ ជា​ពិសេស​ប្រសិនបើ​តំបន់​ដែល​ត្រូវ​ពស់​ចឹក​នោះ​ប្រែ​ពណ៌​,​ ចាប់ផ្តើម​ហើម​ ឬ​ឈឺ​។
អត្ថបទនេះត្រួតពិនិត្យដោយវេជ្ជ.ងួនសេរ័ត្ន (health.com.kh)

មើមខ្ទឹម​ក្រហម​ ជា​ថ្នាំ​ការពារ​រោគ​បេះ​ដូង​ និង​រោគ​ស្ទះ​សរសៃ​ឈាម

ថ្ងៃសុក្រ ទី01 ខែ​មេសា ឆ្នាំ2011 ម៉ោង 18:51

អ្នក​វិទ្យា​សាស្រ្ត​របស់​ចិន បាន​ប្រាប់​ឲ្យ​ដឹង​ថា មើម​ខ្ទឹម​ក្រហម​ ដែល​ប្រើ​សម្រាប់​ធ្វើ​ម្ហូប​អាហារ​ វា​អាច​ជួយ​កម្ចាត់​កូឡេសស្តេ​រ៉ូល​អាក្រក់​ចេញ​ ដែល​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​បេះ​ដូង​​​ មិន​ដំណើរ​ការ និង​ ស្ទះ​សរ​សៃ​​ឈាម ហើយ​ខ្ទឹម​ក្រហម វា​ជួយ​បង្កើត​កូឡេសស្តេរ៉ូលល្អ ដើម្បី​ការពារ​រោគ​បេះ​ដូង​បាន​យ៉ាង​ល្អ។ អ្នក​វិទ្យាសាស្រ្ត​មហាវិទ្យា​ល័យហុងកុង ប្រទេសចិន បាន​ធ្វើ​ការ​សាក​ល្បង ទៅ​លើ​សត្វ​កណ្តុរចិញ្ចឹម ដោយ​ឲ្យ​វា​ស៊ី​អាហារ​ ដែល​មាន​កូឡេស​ស្តេរ៉ូលខ្ពស់ ហើយ​ឲ្យ​ស៊ី​ខ្ទឹម​ក្រហម​ជា​ប្រចាំ​រយៈ​ពេល ២ខែ បាន​បង្ហាញ​​ឲ្យ​ឃើញ​ថា បរិមាណ​កូឡេស​ស្តេរ៉ូលអាក្រក់ បាន​ថយ​ចុះ​​​ប្រមាណ​ ២០ភាគ​រយ។
សាស្រ្តា​ចារ្យ របស់​មហាវិទ្យា​ល័យ​ខាង​លើ បាន​ពោល​ឲ្យ​ដឹង​ទៀត​ថា ការ​ទទួល​ទាន​មើម​ខ្ទឹម​ក្រហម​ ជា​ប្រ​ចាំ​ នោះ​វា​នឹង​ជួយ​ការ​ពារ​​រោគ​ស្ទះ​សរសៃ​ក្នុង​បេះ​ដូង​បាន​យ៉ាង​ល្អ​ប្រសើរ៕

Monday, February 27, 2012

គួរ​ប្រយ័ត្ន​ក្នុង​ការ​ទទួល​យក​ឱ​ស​ថ​បំបាត់​ការ​ឈឺ​ចាប់​



ដោយ​ ៖ ម៉ៅ បុប្ផាមករា
ថ្ងៃទី 22-04-2011 ម៉ោង 17:40:23
ក្រសួង​ចំណី​អាហារ​ ​និង​ឱ​ស​ថ​សហ​រដ្ឋ​អា​មេ​រិ​ក​ហៅ​កាត់​ ​“FDA​” បាន ​ណែនាំ​ដល់​ពលរដ្ឋ​អា​មេ​រិ​កាំ​ង​ក៏​ដូច​ជា​សាធារណ​ជន​ដែល​រស់​នៅ​គ្រប់​ រដ្ឋ​ទាំង​អស់​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​ប្រើ​ប្រាស់​ឱ​ស ​ថ​មួយ​ចំនួន​ ​និង​ទាមទារ​ឱ្យ​កាត់​បន្ថយ​កម្រិត​ការ​ប្រើ​ប្រាស់​ប្រភេទ​ឱ​ស​ថ​បំបាត់​ ការ​ឈឺ​ចាប់​ ​ដូច​ជា​ពពួក​ឱ​ស​ថ Tylenol ជា​ដើម​ ​និង​មាន​ឱ​ស​ថ​ច្រើន​ប្រភេទ​ទៀត​ដែល​កំពុង​ធ្វើ​ចរាចរ​នៅ​លើ​ទី​ផ្សារ​នា​ពេល​បច្ចុប្បន្ន​នេះ​។
ការ ​ប្រើ​ប្រាស់​ប្រភេទ​ឱ​ស​ថ​ខាង​លើ​នេះ​ក្នុង​បរិមាណ​តិច​តួច​ក៏​ដោយ​ក៏​អាច​ ជួយ​បំបាត់​ជំងឺ​ឈឺ​ចុក​ចាប​ឬ​ឈឺ​ចុក​រោយ​ពេញ​រាង​កាយ​បាន​ធូរ​ស្បើយ​ ​និង​ទទួល​បាន​នូវ​លទ្ធ​ផល​ជា​វិជ្ជមាន​ដែ​រ​។​ ​ម្យ៉ាង​ទៀត​ ​ការ​ប្រើ​ប្រាស់​ឱ​ស​ថ​ប្រភេទ Tylenol នេះ ​ពលរដ្ឋ​ទាំង​អស់​ ​ត្រូវ​តែ​ទទួល​ការ​ណែនាំ​ពី​ក្រុម​គ្រូ​ពេទ្យ​ ​ឬ​ក៏​ទទួល​បាន​វេជ្ជ​បណ្ឌិត​ជា​មុន​សិន​ ​មុន​នឹង​ប្រើ​ប្រាស់​វា​ ​ដើម្បី​ចៀស​វាង​បញ្ហា​កើត​ឡើង​នៅ​ពេល​ក្រោ​យ​។
សូម​បញ្ជាក់​ថា Tylelno ជា​ឈ្មោះ​ពា​ណិ​ជ្ច​កម្ម​របស់​ផលិតផល​ឱ​ស​ថ​ម្យ៉ាង​ដោយ​វា​បាន​មក​ពី​ការ​ផ្សំ​នូវ​រូប​ម​ន្ដ​ឱ​ស​ថ​មួយ​ប្រភេទ​ដែល​មាន​ឈ្មោះ​ថា Acemitanophen ហើយ ​វា​ជា​ប្រភេទ​ឱ​ស​ថ​មួយ​ប្រភេទ​ដែល​ទទួល​ការ​ពេញ​និយម​ដល់​អ្នក​ប្រើ​ ប្រាស់​ទូទៅ​ទៀត​ផង​ ​ព្រោះ​វា​ជា​ឱ​ស​ថ​ជួយ​សម្រួល​នៅ​ពេល​មាន​អា​កា​រៈ​ក្ដៅ​ក្រហាយ​លើ​រាង​កាយ (ការ​រលាក) ការ​ឈឺ​ចុក​រោយ​ពេញ​រាង​កាយ​ ​និង​ការ​ចុក​ស្រពន់​ដៃ​ជើង​ផង​ដែ​រ​។
ជាង​នេះ​ទៅ​ទៀត​ ​ឱ​ស​ថ Tylenol នេះ ​ ​ពុំ​មាន​ផល​ប៉ះ​ពាល់​អ្វី​ឡើយ​សុខ​ភាព​ ​ក៏​ដូច​ជា​ប្រព័ន្ធ​ផ្សេ​ងៗ​នៅ​ក្នុង​ស៌​ពា​ង្គ​កា​យ​។​ ​ប៉ុន្ដែ​ឱ​ស​ថ​ផ្សេ​ងៗ​ទៀត​ក្នុង​នោះ​ ​មាន​ពពួក​ឱ​ស​ថ Aspirin និង Ibuprofen ជា​ប្រភេទ​ឱ​ស​ថ​ដែល​បង្ក​ឱ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ប្រដាប់​រំលាយ​អាហារ (ក្រពះ​ ​និង​ពោះវៀន) ហើយ​អាច​ធ្វើ​ឱ្យ​មាន​ការ​រលាក​ ​និង​ហូរ​ឈាម​ផង​ដែ​រ​។
មិន​តែ​ប៉ុណ្ណោះ Tylenol ក៏ ​ត្រូវ​បាន​គេ​រក​ឃើញ​ផង​ដែរ​ ​អំពី​សារ​ធាតុ​របស់​វា​មួយ​ចំនួន​ដែល​ត្រូវ​បាន​គេ​ដាក់​បញ្ចូល​នៅ​ក្នុង​ ល្បាយ​ចំ​រុះ​គ្នា​ក្នុង​នោះ​មាន​ ​ពពួក​ឱ​ស​ថ Vicodin និង Percocet ដែល​ជា​ប្រភេទ​ឱ​ស​ថ​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​ក្អ​ក​។
គួរ​បញ្ចា​ក់​ថា FDA បាន ​ផ្ដល់​អនុ​សាសន៍​ដ៏​ល្អ​ដល់​ពលរដ្ឋ​អា​មេ​រិ​កាំ​ង​ទាំង​អស់​ ​ហើយ​ពួក​គេ​ត្រូវ​តែ​ទទួល​ការ​ណែនាំ​ជា​មុន​សិន​មុន​ពេល​យក​ឱ​ស​ថ​ ​ទៅ​ប្រើ​ប្រាស់​ដើម្បី​ជៀស​វាង​ជួប​គ្រោះ​ថ្នាក់​ ​និង​ខាត​បង់​ប្រាក់​កាក់​ថែម​ទៀត​

អា​ស្ពៀ​រី​ន​អាច​ជួយ​កែ​រោគ​អស់​កម្លាំង



ដោយ​ ៖ ម៉ៅ បុប្ផាមករា
ថ្ងៃទី 28-04-2011 ម៉ោង 18:20:23
អា​ស្ពៀ​រី​ន​ ​“Aspirin​” អាច ​ជួយ​កែ​រោគ​អស់​កម្លាំង​បា​ន​។​ ​យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​អា​មេ ​រិ​ក​បាន​រក​ឃើញ​ ​ ​និង​គូស​បញ្ជាក់​ថា​ ​ឱ​ស​ថ​អា​ស្ពៀ​រី​ន​ ​ពិត​ជា​មាន​ប្រយោជន៍​ច្រើន​ ​ដោយ​វា​អាច​ជួយ​កែ​រោគ​អស់​កម្លាំង​ ​និង​អាច​ជួយ​បំបាត់​រោគ​ហើម​ប៉ោ​ង​។
តាម ​ការ​ចុះ​ផ្សាយ​មួយ​ដោយ​ក្រុម​អ្នក​វិទ្យា​សា​ស្ដ្រ​ជាតិ​បាន​ឱ្យ​ដឹង​ថា​ ​មាន​ពលរដ្ឋ​ជា​ច្រើន​នៅ​លើ​ពិភព​លោក​តែង​តែ​មាន​រោគ​អស់​កម្លាំង​កើត​ឡើង​ ​ក្នុង​នោះ​យ៉ាង​ហោច​ណាស់​ម្នាក់​ក្នុង​ចំណោម​ ​មនុស្ស​៥នាក់​ដែល​មាន​រោគ​នេះ​ ​ហើយ​ពួក​គេ​នឹង​មិន​អាច​ទទួល​ផល​ពី​ការ​ប្រើ​ប្រាស់​ឱ​ស​ថ​ដើម្បី​ជួយ​ឱ្យ​ កម្លាំង​របស់​ពួក​គេ​កើន​ឡើង​វិញ​បា​ន​។​ ​ទើប​តែ​ពេល​ថ្មី​ៗនេះ​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ ​ឱ​ស​ថ​អា​ស្ពៀ​រី​ន​ ​ពិត​ជា​អាច​ជួយ​កែ​រោគ​មួយ​នេះ​បាន​ប្រាកដ​មែ​ន​។
ក្រុម ​អ្នក​ស្រាវជ្រាវ​មួយ​ចំនួន​មក​ពីសា​កល​វិទ្យា​ល័​យ​មួយ​នៅ​ទី​ក្រុង​ញូ​វ​ យ៉​ក​បាន​លើក​ឡើង​ថា​ ​ភាគ​ច្រើន​នៅ​ពេល​អស់​កម្លាំង​ ​គេ​តែង​តែ​ប្រើ​ប្រាស់​នូវ​ឱ​ស​ថ​ដើ​ម្បី​ជួយ​បង្កើន​កម្លាំង​ ​តែ​វា​មិន​សូវ​មាន​ប្រសិទ្ធ​ភាព​ប៉ុន្មាន​ឡើយ​ ​ផ្ទុយ​ទៅ​វិញ​ឱ​ស​ថ​ទាំង​នោះ​អាច​បង្ក​បញ្ហា​ផ្សេ​ងៗ​ ​បាន​នៅ​ពេល​ដែល​ការ​ប្រើ​ប្រាស់​មិន​សម​ស្រប​ ​និង​មិន​បាន​ទទួល​ការ​ណែនាំ​ត្រឹម​ត្រូវ​ទេ​នោះ​។​ ​ប៉ុន្ដែ​នៅ​ពេល​គេ​យក​ឱ​ស​ថ​អា​ស្ពៀ​រី​ន​មក​ធ្វើ​ការ​ពិសោធន៍​ ​ទើប​អាច​ដឹង​ថា​ ​វា​មាន​ផល​ល្អ​សម្រាប់​អ្នក​ដែល​ជួប​បញ្ហា​អស់​កម្លាំង​ ​និង​មិន​មាន​ផល​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ដល់​សុខ​ភាព​នោះ​ឡើ​យ​។
កន្លង​មក​គេ​បាន​ស្គាល់​ ​និង​ដឹង​ច្បាស់​ថា​ ​ប្រភេទ​ឱ​ស​ថ​ដែល​ជួយ​កែ​រោគ​អស់​កម្លាំង​ ​គេ​តែង​ប្រើ​ពពួក Prozac​, Paxil​, Lexapro និង Zoloft ប៉ុន្ដែ ​នៅ​ពេល​ប្រើ​មិន​សម​ស្រប​វា​នឹង​បង្ក​ជា​បញ្ហា​មិន​ខាន​ឡើយ​ ​តែ​ការ​ប្រើ​ឱ​ស​ថ​អា​ស្ពៀ​រី​ន​វិញ​ ​មិន​មាន​អ្វី​ធ្ងន់ធ្ងរ​ឡើ​យ​។
ក្រុម ​អ្នក​ស្រាវជ្រាវ​មួយ​ចំនួន​ក៏​ធ្លាប់​បាន​ពិសោធ​ឱ​ស​ថ​មួយ​ចំនួន​ដោយ​ចាក់​ បញ្ចូល​ក្នុង​ខួរ​ក្បាល​សត្វ​កណ្ដុរ​ដែរ​ដោយ​ពួក​គេ​ប្រើ​ឱ​ស​ថ​ប្រឆាំង​នឹង ​ការ​រោគ​ហើម​ប៉ោង​ ​លទ្ធ​ផល​បាន​បញ្ជាក់​ថា​មាន​លក្ខ​ណៈ​ប្រ​សើ​រ​។
ក្រោយ ​មក​ ​ក្រុម​អ្នក​វិទ្យា​សា​ស្ដ្រ​បាន​សាក​ល្បង​ប្រើ​ឱ​ស​ថ​ដើ​ម្បី​ប្រឆាំង​រោគ​ អស់​កម្លាំង​លើ​កុមារ​ដែល​មាន​វ័​យ​៧ឆ្នាំ​ ​ឬ​លើស​ពី​នេះ​ ​លទ្ធ​ផល​បាន​បញ្ជាក់​ថា​ ​វា​ពិត​ជា​មាន​លក្ខ​ណៈ​ល្អ​ប្រសើរ​ ​ដោយ​ការ​សាក​ល្បង​នោះ​ត្រូវ​បាន​គេ​ចុះ​ផ្សាយ​ជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ ​២០០៦៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons