Saturday, March 3, 2012

បាយ​ស្រូវ​ក្រហម​​ ជា​អាហារ​បន្ថយ​ភាព​ចាស់​របស់​​រាងកាយ


អាហារ ​ដែលធ្វើ​ឲ្យ​មនុស្ស​យើង​ អាច​បន្ថយ​ភាព​ចាស់​​ដែល​ល្អ​ជាទី​បំផុត​ គឺ​អង្ករ​ក្រហម ឬ​ស្រូវ​ប្រពៃ ព្រោះ​ក្នុង​អង្ករ​ក្រហម​សំបូរ​ទៅ​ដោយសារ​​ធាតុ​រ៉ែ​​សំខាន់គឺ ប៉ូតាស្យូម ដែល​ជា​សារធាតុ​ជួយ​ជំរុញ​ឲ្យ​រាង​កាយ​បញ្ចេញ​របស់​ខូច​ ចេញ​ពី​រាងកាយ​បានយ៉ាង​ល្អ​ប្រសើរ
ជា​​ហេតុ​ធ្វើឲ្យ​រូប​រាង​កាយ​របស់​យើង​ មាន​ភាព​ស្រស់​ថ្លា​ឡើង​ និង​ធ្វើ​ឲ្យ​មាន​សុខភាព​ល្អ ដូច​នេះ លោក​អ្នក​ចង់​បាន​ស្បែក​មិន​ជ្រីវ​ជ្រួញ​ គួរ​ទទួល​បាយ​ស្រូវ​​ក្រហម​ ឬ​អង្ករ​ស្រូវ​ប្រពៃ ​បាន​ជា​ប្រ​ចាំ​ នោះ​នឹង​ធ្វើ​ឲ្យ​សាច់​ដុំ​រាង​កាយ​មិន​ទន់​ជ្រាយ​ ឡើងណែន​ល្អ និង​ពណ៍សម្បុរ​ស្បែក មាន​ភាព​ស្រស់​ថ្លា​ផូរផង់​ ដែល​ជាហេតុ​ធ្វើ​ឲ្យ​មនុស្ស​យើង​នៅ​ក្មេង​ជា​វ័យ មិនងាយ​ចាស់៕

Friday, March 2, 2012

មជ្ឈដ្ឋាន​​អ្នក​វិទ្យា​សាស្រ្ត​​ភ័យ​តក់​ស្លុត​​ចំ​ពោះ​​ការ​​សិក្សា​​ប្រ​ភេទ​ Virus ដ៏គ្រោះថ្នាក់




តាមទស្សនាវដ្តី New Scientist ក្នុងពេលដែលធ្វើការស្រាវជ្រាវ Virus គ្រុនផ្តាសាយបក្សី H5N1 អ្នកជំនាញការ Ron Founchier និងសហការីនៃមជ្ឈមណ្ឌលវេជ្ជាសាស្រ្ត Erasmus នៅ Rotter dam (ហូឡង់) ទទួលបានជោគជ័យក្នុងការបង្កើតសណ្ឋានប្រែប្រួលរបស់ Virus នេះ ប្រែក្លាយវាជាអប្បូរថ្មី ដែលងាយឆ្លងរវាងសត្វ និងសត្វ ដោយរក្សាទុកបាននូវលក្ខណៈពិសេសជា “ឃាតករ” ដូចជា “ម្តាយបង្កើត”។
ហេតុផល និងគោលបំណងរបស់ក្រុមស្រាវជ្រាវនេះ គឺសំដៅសិក្សាប្រតិកម្មរបស់ Virus ដ៏ពិសពុល ដើម្បីយកវាធ្វើជាមូលដ្ឋានស្វែងរកវិធីបង្កាមហារោគរាតត្បាតនេះ។
ស្របពេលជាមួយគ្នានោះដែរ ការសិក្សានៅមហាវិទ្យាល័យ Winconsin (អាមេរិក) ក៏បានប្រកាសពីការសិក្សា និងលទ្ធផលស្រដៀងគ្នានោះដែរ ក្នុងបន្ទប់ពិសោធន៍។
ទស្សនាវដ្តី Science បានពណ៌ណាអម្បូរ Virus ថ្មីនេះ គឺអាច “ធ្វើឲ្យផ្លាស់ប្តូរប្រវត្តសាស្ត្រពិភពលោក ប្រសិនបើវាត្រូវបានបង្ហើរចេញទៅកាន់បរិយាកាស”។ មកទល់ពេលនេះ Virus H5N1 បានចម្លងចេញទៅជាង ៥០០ នាក់ នៅប្រទេសជាង ១០ និងសម្លាប់មនុស្សអស់ ៦០% ក្នុងចំណោមនោះ។
ហេតុនេះឯង ការសិក្សាខាងលើត្រូវប្រឈមនឹងការប្រឆាំងដ៏ខ្លាំងក្លាពីមជ្ឈដ្ឋានអ្នកវិទ្យាសាស្រ្ត។ អ្នកវិទ្យាសាស្រ្តមួយចំនួន លើកឡើងថា វាមិនទាន់ប្រាកដថានេះ ជាគោលគំនិតល្អទេ ព្រោះថា បើវាធ្លាយចេញទៅកាន់បរិយាកាសនោះ នឹងក្លាយជាគ្រោះមហន្តរាយ សំរាប់ពិភពលោកទាំងមូល។
តាមបណ្ឌិត Thomas Jnglesby នាយក និងជា CEO របស់មជ្ឈមណ្ឌលសន្តិសុខជីវសាស្រ្តរបស់មហាវិទ្យាល័យ Inglesburgh ពោលថាៈ វាគឺជាគំនិតថ្នៃប្រឌិតមួយមិនល្អ គ្រាដែលអ្នកវិទ្យាសាស្រ្ត ប្រែប្រភេទ Virus សម្លាប់មនុស្សឲ្យទៅជាប្រភេទមួយដ៏សែនពិសពុលជាងមុន។ ប្រការអាក្រក់ទី២ គឺការប្រកាសវា ដែលធ្វើឲ្យអ្នកដទៃអាច Copy រូបមន្តនេះ។
ចំពោះសកម្មភាពខាងលើ អាមេរិកបានប្រតិកម្ម ដែលមិនធ្លាប់មាន ដោយសំណូមពរឲ្យក្រុមស្រាវជ្រាវទាំងពីរនេះ មិនប្រកាសពីដំណើរការនៃការបង្កើត Virus តាមទស្សនាវដ្តីវិទ្យាសាស្រ្តធំៗ ព្រោះថា វាអាចត្រូវជនមិនល្អយកទៅបង្កើតជាគ្រាប់បែកជីវសាស្រ្ត៕

អ្នកគួរដឹង!



នាយកដ្ឋាន​ឱសថ របស់ក្រសួង​​សុខា​ភិបាល​វៀត​ណាម បាន​​ហាម​​ឃាត់​​ឱសថ​ ២​ប្រ​​ភេទ​ មិន​​ឲ្យ​​ធ្វើ​ចរាចរ​គឺៈ
១/ ថ្នាំ​គ្រាប់ៈ​ បំបាត់​ការឈឺចាប់ បន្ថយកម្តៅ

ប្រភេទថ្នាំ FLACOXTO- 200 (Colecoxib 200mg) របស់ក្រុមហ៊ុន​ Medico Remedies Pvt.Ltd India។
២/ ថ្នាំគ្រាប់ អង់ទីប៊ីយ៉ូទិក

ប្រភេទថ្នាំ FONALOCIN (ofloxa cin 200mg) របស់ក្រុមហ៊ុន Union Korea Pharm Co.Ltd កូរ៉េខាងត្បូង។
ប្រភេទថ្នាំទាំង ២មុខនេះ គឺពុំត្រឹមត្រូវ​តាម​ស្តង់ដា​គុណភាពនោះទេ!!!

ពេលពស់​ចឹក​ អ្នកគួរធ្វើដូចម្តេច?


ដើម្បី ​បន្ថយ​គ្រោះថ្នាក់​ដែល​បណ្តាល​មក​ពី​ពស់​ចឹក​,​ សូម​ចៀសវាង​អោយ​ឆ្ងាយ​ ក្នុង​ការ​ទៅ​ប៉ះពាល់​ជាមួយនឹង​សត្វ​ពស់​ផ្សេងៗ​។​ ម្យ៉ាងទៀត​,​ សូម​ថយក្រោយ​យឺតៗ​ នៅ​ពេល​ឃើញ​ពស់​។​
ពស់​ភាគច្រើន​គឺ​គេច​ពី​មនុស្ស​ប្រសិនបើ​អាច​ទៅ​រួច​,​ វា​នឹង​ចឹក​នៅ​ពេល​ដែល​វា​ផ្អើល​ឬ​រង​ការ​គំរាមកំហែង​។​
ប្រសិនបើ​ពស់​ចឹក​អ្នកៈ​
-​សូម​រក្សា​ភាព​នឹងនរ​
-​សូមកុំ​អោយជើង​ ឬ​ដៃ​ដែល​ត្រូវ​បាន​ពស់​ចឹក​នោះ​មាន​ចលនា​អោយ​សោះ​ និង​អោយ​នៅ​មួយ​កន្លែង​ដើម្បី​ទុក​អោយ​ជាតិពុល​នៅ​មួយ​កន្លែង​ហើយ​មិន​ រាលដាល​ទៅ​ក្នុង​ខ្លួន​របស់​អ្នក​ទាំងមូល​
-​សូម​ដោះ​គ្រឿងអលង្ការ​ចេញ​ មុន​ពេល​ដែល​មានការ​ហើម​ក្រោយ​ពី​ពស់​ចឹក​
-​សូម​រក្សា​ជំហរ​អោយ​កន្លែង​ដែល​ពស់​ចឹក​នោះ​នៅ​ពីក្រោម​បេះដូង​
-​សូម​សំអាត​ស្នាម​របួស​ ប៉ុន្តែ​សូមកុំ​ជះ​ទឹក​ដាក់​វា​។​ហើយ​គ្រប​វា​អោយ​ស្អាត​
- ​សូម​ដាក់​ឈើ​អប​ដើម្បី​បន្ថយ​ការ​មាន​ចលនា​នៃ​តំបន់​ដែល​ត្រូវ​ពស់​ចឹក​ ប៉ុន្តែ​សូម​ទុក​វា​អោយ​រាង​ធូររលុង​បន្តិច​ដើម្បី​កុំអោយ​មានការ​ស្ទះ​ ចរន្តឈាម​
-​សូមកុំ​ប្រើប្រាស់​ខ្សែ​រុំ​ ឬ​ដាក់​ទឹកកក​
-​កុំ​កាត់​ស្នាម​របួស​ចោល​ ឬ​បឺត​ពិសពស់​ចេញ​
-​សូមកុំ​ផឹក​ជាតិ​កាហ្វេ​អ៊ី​ន​ ឬ​ផឹកស្រា​
-​សូមកុំ​ព្យាយាម​ចាប់​ពស់​ ប៉ុន្តែ​ត្រូវ​ព្យាយាម​ចាំ​ពណ៌​ និង​រូបរាង​របស់​វា​ ដូចនេះ​អ្នក​អាច​ពិពណ៌នា​ពី​វា​បាន​។​
សូម​ទូរស័ព្ទ​ស្វែងរក​ការ​សង្គ្រោះ​ជា​បន្ទាន់​ ជា​ពិសេស​ប្រសិនបើ​តំបន់​ដែល​ត្រូវ​ពស់​ចឹក​នោះ​ប្រែ​ពណ៌​,​ ចាប់ផ្តើម​ហើម​ ឬ​ឈឺ​។
អត្ថបទនេះត្រួតពិនិត្យដោយវេជ្ជ.ងួនសេរ័ត្ន (health.com.kh)

មើមខ្ទឹម​ក្រហម​ ជា​ថ្នាំ​ការពារ​រោគ​បេះ​ដូង​ និង​រោគ​ស្ទះ​សរសៃ​ឈាម

ថ្ងៃសុក្រ ទី01 ខែ​មេសា ឆ្នាំ2011 ម៉ោង 18:51

អ្នក​វិទ្យា​សាស្រ្ត​របស់​ចិន បាន​ប្រាប់​ឲ្យ​ដឹង​ថា មើម​ខ្ទឹម​ក្រហម​ ដែល​ប្រើ​សម្រាប់​ធ្វើ​ម្ហូប​អាហារ​ វា​អាច​ជួយ​កម្ចាត់​កូឡេសស្តេ​រ៉ូល​អាក្រក់​ចេញ​ ដែល​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​បេះ​ដូង​​​ មិន​ដំណើរ​ការ និង​ ស្ទះ​សរ​សៃ​​ឈាម ហើយ​ខ្ទឹម​ក្រហម វា​ជួយ​បង្កើត​កូឡេសស្តេរ៉ូលល្អ ដើម្បី​ការពារ​រោគ​បេះ​ដូង​បាន​យ៉ាង​ល្អ។ អ្នក​វិទ្យាសាស្រ្ត​មហាវិទ្យា​ល័យហុងកុង ប្រទេសចិន បាន​ធ្វើ​ការ​សាក​ល្បង ទៅ​លើ​សត្វ​កណ្តុរចិញ្ចឹម ដោយ​ឲ្យ​វា​ស៊ី​អាហារ​ ដែល​មាន​កូឡេស​ស្តេរ៉ូលខ្ពស់ ហើយ​ឲ្យ​ស៊ី​ខ្ទឹម​ក្រហម​ជា​ប្រចាំ​រយៈ​ពេល ២ខែ បាន​បង្ហាញ​​ឲ្យ​ឃើញ​ថា បរិមាណ​កូឡេស​ស្តេរ៉ូលអាក្រក់ បាន​ថយ​ចុះ​​​ប្រមាណ​ ២០ភាគ​រយ។
សាស្រ្តា​ចារ្យ របស់​មហាវិទ្យា​ល័យ​ខាង​លើ បាន​ពោល​ឲ្យ​ដឹង​ទៀត​ថា ការ​ទទួល​ទាន​មើម​ខ្ទឹម​ក្រហម​ ជា​ប្រ​ចាំ​ នោះ​វា​នឹង​ជួយ​ការ​ពារ​​រោគ​ស្ទះ​សរសៃ​ក្នុង​បេះ​ដូង​បាន​យ៉ាង​ល្អ​ប្រសើរ៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons