![](http://2.bp.blogspot.com/-oNqdfLJpg4I/Tq3AkzK4cnI/AAAAAAAABW8/N4uCxnly6ms/s000/date.png)
7:23 AM
![](http://2.bp.blogspot.com/-voen26x-ZkQ/Tq3AlEVF0II/AAAAAAAABXE/LkbIgh8UFGs/s000/user.png)
Email:knewdaynews@yahoo.com
No comments
ថ្ងៃច័ន្ទ ទី30 ខែឧសភា ឆ្នាំ2011 ម៉ោង 18:36
![](http://www.ksn-news.com/images/stories/Entertainment/30-05-2011/stange3052011/snakebite.jpg)
ដើម្បី បន្ថយគ្រោះថ្នាក់ដែលបណ្តាលមកពីពស់ចឹក, សូមចៀសវាងអោយឆ្ងាយ ក្នុងការទៅប៉ះពាល់ជាមួយនឹងសត្វពស់ផ្សេងៗ។ ម្យ៉ាងទៀត, សូមថយក្រោយយឺតៗ នៅពេលឃើញពស់។
ពស់ភាគច្រើនគឺគេចពីមនុស្សប្រសិនបើអាចទៅរួច, វានឹងចឹកនៅពេលដែលវាផ្អើលឬរងការគំរាមកំហែង។
ប្រសិនបើពស់ចឹកអ្នកៈ
-សូមរក្សាភាពនឹងនរ
-សូមកុំអោយជើង ឬដៃដែលត្រូវបានពស់ចឹកនោះមានចលនាអោយសោះ និងអោយនៅមួយកន្លែងដើម្បីទុកអោយជាតិពុលនៅមួយកន្លែងហើយមិន រាលដាលទៅក្នុងខ្លួនរបស់អ្នកទាំងមូល
-សូមដោះគ្រឿងអលង្ការចេញ មុនពេលដែលមានការហើមក្រោយពីពស់ចឹក
-សូមរក្សាជំហរអោយកន្លែងដែលពស់ចឹកនោះនៅពីក្រោមបេះដូង
-សូមសំអាតស្នាមរបួស ប៉ុន្តែសូមកុំជះទឹកដាក់វា។ហើយគ្របវាអោយស្អាត
- សូមដាក់ឈើអបដើម្បីបន្ថយការមានចលនានៃតំបន់ដែលត្រូវពស់ចឹក ប៉ុន្តែសូមទុកវាអោយរាងធូររលុងបន្តិចដើម្បីកុំអោយមានការស្ទះ ចរន្តឈាម
-សូមកុំប្រើប្រាស់ខ្សែរុំ ឬដាក់ទឹកកក
-កុំកាត់ស្នាមរបួសចោល ឬបឺតពិសពស់ចេញ
-សូមកុំផឹកជាតិកាហ្វេអ៊ីន ឬផឹកស្រា
-សូមកុំព្យាយាមចាប់ពស់ ប៉ុន្តែត្រូវព្យាយាមចាំពណ៌ និងរូបរាងរបស់វា ដូចនេះអ្នកអាចពិពណ៌នាពីវាបាន។
សូមទូរស័ព្ទស្វែងរកការសង្គ្រោះជាបន្ទាន់ ជាពិសេសប្រសិនបើតំបន់ដែលត្រូវពស់ចឹកនោះប្រែពណ៌, ចាប់ផ្តើមហើម ឬឈឺ។
អត្ថបទនេះត្រួតពិនិត្យដោយវេជ្ជ.ងួនសេរ័ត្ន (health.com.kh)