ជាហេតុធ្វើឲ្យរូបរាងកាយរបស់យើង មានភាពស្រស់ថ្លាឡើង និងធ្វើឲ្យមានសុខភាពល្អ ដូចនេះ លោកអ្នកចង់បានស្បែកមិនជ្រីវជ្រួញ គួរទទួលបាយស្រូវក្រហម ឬអង្ករស្រូវប្រពៃ បានជាប្រចាំ នោះនឹងធ្វើឲ្យសាច់ដុំរាងកាយមិនទន់ជ្រាយ ឡើងណែនល្អ និងពណ៍សម្បុរស្បែក មានភាពស្រស់ថ្លាផូរផង់ ដែលជាហេតុធ្វើឲ្យមនុស្សយើងនៅក្មេងជាវ័យ មិនងាយចាស់៕
This is featured post 1 title
Replace these every slider sentences with your featured post descriptions.Go to Blogger edit html and find these sentences.Now replace these with your own descriptions.
This is featured post 2 title
Replace these every slider sentences with your featured post descriptions.Go to Blogger edit html and find these sentences.Now replace these with your own descriptions.
This is featured post 3 title
Replace these every slider sentences with your featured post descriptions.Go to Blogger edit html and find these sentences.Now replace these with your own descriptions.
Saturday, March 3, 2012
បាយស្រូវក្រហម ជាអាហារបន្ថយភាពចាស់របស់រាងកាយ
ដោយ៖ ខ្មែរស្ថាបនា ថ្ងៃសុក្រ ទី01 ខែមេសា ឆ្នាំ2011 ម៉ោង 18:55
ជាហេតុធ្វើឲ្យរូបរាងកាយរបស់យើង មានភាពស្រស់ថ្លាឡើង និងធ្វើឲ្យមានសុខភាពល្អ ដូចនេះ លោកអ្នកចង់បានស្បែកមិនជ្រីវជ្រួញ គួរទទួលបាយស្រូវក្រហម ឬអង្ករស្រូវប្រពៃ បានជាប្រចាំ នោះនឹងធ្វើឲ្យសាច់ដុំរាងកាយមិនទន់ជ្រាយ ឡើងណែនល្អ និងពណ៍សម្បុរស្បែក មានភាពស្រស់ថ្លាផូរផង់ ដែលជាហេតុធ្វើឲ្យមនុស្សយើងនៅក្មេងជាវ័យ មិនងាយចាស់៕
Friday, March 2, 2012
មជ្ឈដ្ឋានអ្នកវិទ្យាសាស្រ្តភ័យតក់ស្លុតចំពោះការសិក្សាប្រភេទ Virus ដ៏គ្រោះថ្នាក់
ដោយ៖ ខ្មែរស្ថាបនា ថ្ងៃព្រហស្បតិ៍ ទី29 ខែធ្នូ ឆ្នាំ2011 ម៉ោង 09:01
តាមទស្សនាវដ្តី New Scientist ក្នុងពេលដែលធ្វើការស្រាវជ្រាវ Virus គ្រុនផ្តាសាយបក្សី H5N1 អ្នកជំនាញការ Ron Founchier និងសហការីនៃមជ្ឈមណ្ឌលវេជ្ជាសាស្រ្ត Erasmus នៅ Rotter dam (ហូឡង់) ទទួលបានជោគជ័យក្នុងការបង្កើតសណ្ឋានប្រែប្រួលរបស់ Virus នេះ ប្រែក្លាយវាជាអប្បូរថ្មី ដែលងាយឆ្លងរវាងសត្វ និងសត្វ ដោយរក្សាទុកបាននូវលក្ខណៈពិសេសជា “ឃាតករ” ដូចជា “ម្តាយបង្កើត”។ហេតុផល និងគោលបំណងរបស់ក្រុមស្រាវជ្រាវនេះ គឺសំដៅសិក្សាប្រតិកម្មរបស់ Virus ដ៏ពិសពុល ដើម្បីយកវាធ្វើជាមូលដ្ឋានស្វែងរកវិធីបង្កាមហារោគរាតត្បាតនេះ។
ស្របពេលជាមួយគ្នានោះដែរ ការសិក្សានៅមហាវិទ្យាល័យ Winconsin (អាមេរិក) ក៏បានប្រកាសពីការសិក្សា និងលទ្ធផលស្រដៀងគ្នានោះដែរ ក្នុងបន្ទប់ពិសោធន៍។
ទស្សនាវដ្តី Science បានពណ៌ណាអម្បូរ Virus ថ្មីនេះ គឺអាច “ធ្វើឲ្យផ្លាស់ប្តូរប្រវត្តសាស្ត្រពិភពលោក ប្រសិនបើវាត្រូវបានបង្ហើរចេញទៅកាន់បរិយាកាស”។ មកទល់ពេលនេះ Virus H5N1 បានចម្លងចេញទៅជាង ៥០០ នាក់ នៅប្រទេសជាង ១០ និងសម្លាប់មនុស្សអស់ ៦០% ក្នុងចំណោមនោះ។
ហេតុនេះឯង ការសិក្សាខាងលើត្រូវប្រឈមនឹងការប្រឆាំងដ៏ខ្លាំងក្លាពីមជ្ឈដ្ឋានអ្នកវិទ្យាសាស្រ្ត។ អ្នកវិទ្យាសាស្រ្តមួយចំនួន លើកឡើងថា វាមិនទាន់ប្រាកដថានេះ ជាគោលគំនិតល្អទេ ព្រោះថា បើវាធ្លាយចេញទៅកាន់បរិយាកាសនោះ នឹងក្លាយជាគ្រោះមហន្តរាយ សំរាប់ពិភពលោកទាំងមូល។
តាមបណ្ឌិត Thomas Jnglesby នាយក និងជា CEO របស់មជ្ឈមណ្ឌលសន្តិសុខជីវសាស្រ្តរបស់មហាវិទ្យាល័យ Inglesburgh ពោលថាៈ វាគឺជាគំនិតថ្នៃប្រឌិតមួយមិនល្អ គ្រាដែលអ្នកវិទ្យាសាស្រ្ត ប្រែប្រភេទ Virus សម្លាប់មនុស្សឲ្យទៅជាប្រភេទមួយដ៏សែនពិសពុលជាងមុន។ ប្រការអាក្រក់ទី២ គឺការប្រកាសវា ដែលធ្វើឲ្យអ្នកដទៃអាច Copy រូបមន្តនេះ។
ចំពោះសកម្មភាពខាងលើ អាមេរិកបានប្រតិកម្ម ដែលមិនធ្លាប់មាន ដោយសំណូមពរឲ្យក្រុមស្រាវជ្រាវទាំងពីរនេះ មិនប្រកាសពីដំណើរការនៃការបង្កើត Virus តាមទស្សនាវដ្តីវិទ្យាសាស្រ្តធំៗ ព្រោះថា វាអាចត្រូវជនមិនល្អយកទៅបង្កើតជាគ្រាប់បែកជីវសាស្រ្ត៕
អ្នកគួរដឹង!
ដោយ៖ ស្រីណុច ថ្ងៃអង្គារ ទី31 ខែឧសភា ឆ្នាំ2011 ម៉ោង 16:48
នាយកដ្ឋានឱសថ របស់ក្រសួងសុខាភិបាលវៀតណាម បានហាមឃាត់ឱសថ ២ប្រភេទ មិនឲ្យធ្វើចរាចរគឺៈ
១/ ថ្នាំគ្រាប់ៈ បំបាត់ការឈឺចាប់ បន្ថយកម្តៅប្រភេទថ្នាំ FLACOXTO- 200 (Colecoxib 200mg) របស់ក្រុមហ៊ុន Medico Remedies Pvt.Ltd India។
២/ ថ្នាំគ្រាប់ អង់ទីប៊ីយ៉ូទិកប្រភេទថ្នាំ FONALOCIN (ofloxa cin 200mg) របស់ក្រុមហ៊ុន Union Korea Pharm Co.Ltd កូរ៉េខាងត្បូង។
ប្រភេទថ្នាំទាំង ២មុខនេះ គឺពុំត្រឹមត្រូវតាមស្តង់ដាគុណភាពនោះទេ!!!ពេលពស់ចឹក អ្នកគួរធ្វើដូចម្តេច?
ថ្ងៃច័ន្ទ ទី30 ខែឧសភា ឆ្នាំ2011 ម៉ោង 18:36
ពស់ភាគច្រើនគឺគេចពីមនុស្សប្រសិនបើអាចទៅរួច, វានឹងចឹកនៅពេលដែលវាផ្អើលឬរងការគំរាមកំហែង។
ប្រសិនបើពស់ចឹកអ្នកៈ
-សូមរក្សាភាពនឹងនរ
-សូមកុំអោយជើង ឬដៃដែលត្រូវបានពស់ចឹកនោះមានចលនាអោយសោះ និងអោយនៅមួយកន្លែងដើម្បីទុកអោយជាតិពុលនៅមួយកន្លែងហើយមិន រាលដាលទៅក្នុងខ្លួនរបស់អ្នកទាំងមូល
-សូមដោះគ្រឿងអលង្ការចេញ មុនពេលដែលមានការហើមក្រោយពីពស់ចឹក
-សូមរក្សាជំហរអោយកន្លែងដែលពស់ចឹកនោះនៅពីក្រោមបេះដូង
-សូមសំអាតស្នាមរបួស ប៉ុន្តែសូមកុំជះទឹកដាក់វា។ហើយគ្របវាអោយស្អាត
- សូមដាក់ឈើអបដើម្បីបន្ថយការមានចលនានៃតំបន់ដែលត្រូវពស់ចឹក ប៉ុន្តែសូមទុកវាអោយរាងធូររលុងបន្តិចដើម្បីកុំអោយមានការស្ទះ ចរន្តឈាម
-សូមកុំប្រើប្រាស់ខ្សែរុំ ឬដាក់ទឹកកក
-កុំកាត់ស្នាមរបួសចោល ឬបឺតពិសពស់ចេញ
-សូមកុំផឹកជាតិកាហ្វេអ៊ីន ឬផឹកស្រា
-សូមកុំព្យាយាមចាប់ពស់ ប៉ុន្តែត្រូវព្យាយាមចាំពណ៌ និងរូបរាងរបស់វា ដូចនេះអ្នកអាចពិពណ៌នាពីវាបាន។
សូមទូរស័ព្ទស្វែងរកការសង្គ្រោះជាបន្ទាន់ ជាពិសេសប្រសិនបើតំបន់ដែលត្រូវពស់ចឹកនោះប្រែពណ៌, ចាប់ផ្តើមហើម ឬឈឺ។
អត្ថបទនេះត្រួតពិនិត្យដោយវេជ្ជ.ងួនសេរ័ត្ន (health.com.kh)មើមខ្ទឹមក្រហម ជាថ្នាំការពាររោគបេះដូង និងរោគស្ទះសរសៃឈាម
ថ្ងៃសុក្រ ទី01 ខែមេសា ឆ្នាំ2011 ម៉ោង 18:51
សាស្រ្តាចារ្យ របស់មហាវិទ្យាល័យខាងលើ បានពោលឲ្យដឹងទៀតថា ការទទួលទានមើមខ្ទឹមក្រហម ជាប្រចាំ នោះវានឹងជួយការពាររោគស្ទះសរសៃក្នុងបេះដូងបានយ៉ាងល្អប្រសើរ៕
Monday, February 27, 2012
គួរប្រយ័ត្នក្នុងការទទួលយកឱសថបំបាត់ការឈឺចាប់
ដោយ ៖ ម៉ៅ បុប្ផាមករា
ថ្ងៃទី 22-04-2011 ម៉ោង 17:40:23
ក្រសួងចំណីអាហារ និងឱសថសហរដ្ឋអាមេរិកហៅកាត់ “FDA” បាន ណែនាំដល់ពលរដ្ឋអាមេរិកាំងក៏ដូចជាសាធារណជនដែលរស់នៅគ្រប់ រដ្ឋទាំងអស់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់ឱស ថមួយចំនួន និងទាមទារឱ្យកាត់បន្ថយកម្រិតការប្រើប្រាស់ប្រភេទឱសថបំបាត់ ការឈឺចាប់ ដូចជាពពួកឱសថ Tylenol ជាដើម និងមានឱសថច្រើនប្រភេទទៀតដែលកំពុងធ្វើចរាចរនៅលើទីផ្សារនាពេលបច្ចុប្បន្ននេះ។
ការ ប្រើប្រាស់ប្រភេទឱសថខាងលើនេះក្នុងបរិមាណតិចតួចក៏ដោយក៏អាច ជួយបំបាត់ជំងឺឈឺចុកចាបឬឈឺចុករោយពេញរាងកាយបានធូរស្បើយ និងទទួលបាននូវលទ្ធផលជាវិជ្ជមានដែរ។ ម្យ៉ាងទៀត ការប្រើប្រាស់ឱសថប្រភេទ Tylenol នេះ ពលរដ្ឋទាំងអស់ ត្រូវតែទទួលការណែនាំពីក្រុមគ្រូពេទ្យ ឬក៏ទទួលបានវេជ្ជបណ្ឌិតជាមុនសិន មុននឹងប្រើប្រាស់វា ដើម្បីចៀសវាងបញ្ហាកើតឡើងនៅពេលក្រោយ។
សូមបញ្ជាក់ថា Tylelno ជាឈ្មោះពាណិជ្ចកម្មរបស់ផលិតផលឱសថម្យ៉ាងដោយវាបានមកពីការផ្សំនូវរូបមន្ដឱសថមួយប្រភេទដែលមានឈ្មោះថា Acemitanophen ហើយ វាជាប្រភេទឱសថមួយប្រភេទដែលទទួលការពេញនិយមដល់អ្នកប្រើ ប្រាស់ទូទៅទៀតផង ព្រោះវាជាឱសថជួយសម្រួលនៅពេលមានអាការៈក្ដៅក្រហាយលើរាងកាយ (ការរលាក) ការឈឺចុករោយពេញរាងកាយ និងការចុកស្រពន់ដៃជើងផងដែរ។
ជាងនេះទៅទៀត ឱសថ Tylenol នេះ ពុំមានផលប៉ះពាល់អ្វីឡើយសុខភាព ក៏ដូចជាប្រព័ន្ធផ្សេងៗនៅក្នុងស៌ពាង្គកាយ។ ប៉ុន្ដែឱសថផ្សេងៗទៀតក្នុងនោះ មានពពួកឱសថ Aspirin និង Ibuprofen ជាប្រភេទឱសថដែលបង្កឱ្យមានគ្រោះថ្នាក់ដល់ប្រដាប់រំលាយអាហារ (ក្រពះ និងពោះវៀន) ហើយអាចធ្វើឱ្យមានការរលាក និងហូរឈាមផងដែរ។
មិនតែប៉ុណ្ណោះ Tylenol ក៏ ត្រូវបានគេរកឃើញផងដែរ អំពីសារធាតុរបស់វាមួយចំនួនដែលត្រូវបានគេដាក់បញ្ចូលនៅក្នុង ល្បាយចំរុះគ្នាក្នុងនោះមាន ពពួកឱសថ Vicodin និង Percocet ដែលជាប្រភេទឱសថប្រើសម្រាប់ព្យាបាលជំងឺក្អក។
គួរបញ្ចាក់ថា FDA បាន ផ្ដល់អនុសាសន៍ដ៏ល្អដល់ពលរដ្ឋអាមេរិកាំងទាំងអស់ ហើយពួកគេត្រូវតែទទួលការណែនាំជាមុនសិនមុនពេលយកឱសថ ទៅប្រើប្រាស់ដើម្បីជៀសវាងជួបគ្រោះថ្នាក់ និងខាតបង់ប្រាក់កាក់ថែមទៀត៕
អាស្ពៀរីនអាចជួយកែរោគអស់កម្លាំង
ដោយ ៖ ម៉ៅ បុប្ផាមករា
ថ្ងៃទី 28-04-2011 ម៉ោង 18:20:23
ដោយ ៖ ម៉ៅ បុប្ផាមករា
ថ្ងៃទី 28-04-2011 ម៉ោង 18:20:23
អាស្ពៀរីន “Aspirin” អាច ជួយកែរោគអស់កម្លាំងបាន។ យោងតាមការសិក្សាស្រាវជ្រាវថ្មីមួយរបស់ក្រុមអ្នកស្រាវជ្រាវអាមេ រិកបានរកឃើញ និងគូសបញ្ជាក់ថា ឱសថអាស្ពៀរីន ពិតជាមានប្រយោជន៍ច្រើន ដោយវាអាចជួយកែរោគអស់កម្លាំង និងអាចជួយបំបាត់រោគហើមប៉ោង។
តាម ការចុះផ្សាយមួយដោយក្រុមអ្នកវិទ្យាសាស្ដ្រជាតិបានឱ្យដឹងថា មានពលរដ្ឋជាច្រើននៅលើពិភពលោកតែងតែមានរោគអស់កម្លាំងកើតឡើង ក្នុងនោះយ៉ាងហោចណាស់ម្នាក់ក្នុងចំណោម មនុស្ស៥នាក់ដែលមានរោគនេះ ហើយពួកគេនឹងមិនអាចទទួលផលពីការប្រើប្រាស់ឱសថដើម្បីជួយឱ្យ កម្លាំងរបស់ពួកគេកើនឡើងវិញបាន។ ទើបតែពេលថ្មីៗនេះក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ឱសថអាស្ពៀរីន ពិតជាអាចជួយកែរោគមួយនេះបានប្រាកដមែន។
ក្រុម អ្នកស្រាវជ្រាវមួយចំនួនមកពីសាកលវិទ្យាល័យមួយនៅទីក្រុងញូវ យ៉កបានលើកឡើងថា ភាគច្រើននៅពេលអស់កម្លាំង គេតែងតែប្រើប្រាស់នូវឱសថដើម្បីជួយបង្កើនកម្លាំង តែវាមិនសូវមានប្រសិទ្ធភាពប៉ុន្មានឡើយ ផ្ទុយទៅវិញឱសថទាំងនោះអាចបង្កបញ្ហាផ្សេងៗ បាននៅពេលដែលការប្រើប្រាស់មិនសមស្រប និងមិនបានទទួលការណែនាំត្រឹមត្រូវទេនោះ។ ប៉ុន្ដែនៅពេលគេយកឱសថអាស្ពៀរីនមកធ្វើការពិសោធន៍ ទើបអាចដឹងថា វាមានផលល្អសម្រាប់អ្នកដែលជួបបញ្ហាអស់កម្លាំង និងមិនមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពនោះឡើយ។
កន្លងមកគេបានស្គាល់ និងដឹងច្បាស់ថា ប្រភេទឱសថដែលជួយកែរោគអស់កម្លាំង គេតែងប្រើពពួក Prozac, Paxil, Lexapro និង Zoloft ប៉ុន្ដែ នៅពេលប្រើមិនសមស្របវានឹងបង្កជាបញ្ហាមិនខានឡើយ តែការប្រើឱសថអាស្ពៀរីនវិញ មិនមានអ្វីធ្ងន់ធ្ងរឡើយ។
ក្រុម អ្នកស្រាវជ្រាវមួយចំនួនក៏ធ្លាប់បានពិសោធឱសថមួយចំនួនដោយចាក់ បញ្ចូលក្នុងខួរក្បាលសត្វកណ្ដុរដែរដោយពួកគេប្រើឱសថប្រឆាំងនឹង ការរោគហើមប៉ោង លទ្ធផលបានបញ្ជាក់ថាមានលក្ខណៈប្រសើរ។
ក្រោយ មក ក្រុមអ្នកវិទ្យាសាស្ដ្របានសាកល្បងប្រើឱសថដើម្បីប្រឆាំងរោគ អស់កម្លាំងលើកុមារដែលមានវ័យ៧ឆ្នាំ ឬលើសពីនេះ លទ្ធផលបានបញ្ជាក់ថា វាពិតជាមានលក្ខណៈល្អប្រសើរ ដោយការសាកល្បងនោះត្រូវបានគេចុះផ្សាយជាលើកដំបូងនៅក្នុងឆ្នាំ ២០០៦៕


7:16 PM
Email:knewdaynews@yahoo.com